ទីក្រុង SAO PAULO ៖ សហព័ន្ធបាល់ទាត់ ប្រេស៊ីល បាននិយាយថា ក្រុមបាល់ទាត់ ជម្រើសប្រទេសប្រេស៊ីល នឹង ប្រកួតមិត្តភាព ជាមួក្រុមបាល់ទាត់ប្រទេស កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ដើម្បីត្រៀមខ្លួនចូលរួម ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់ពិភពលោក “World Cup” របស់ខ្លួននៅប្រទេសកាតា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការប្រកួតនេះគ្រោងធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់មកក្រុមនេះ ប្រកួតជាមួយប្រទេសជប៉ុន នៅទីក្រុងតូក្យូ ៤ថ្ងៃក្រោយមក ខណៈសហព័ន្ធបាល់ទាត់ប្រេស៊ីល បានបញ្ជាក់ពីមុន ហើយត្រូវជួបក្រុមអាហ្សង់ទីន នៅទីក្រុងមែលប៊ន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំដដែល ។
ប្រេស៊ីល ស្ថិតនៅក្នុងពូល G ជាមួយ ស៊ែប៊ី ស្វីស និងកាមេរូន នៃព្រឹត្តិការណ៍ World Cup ចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា នៅប្រទេសកាតា។ Seleção អាចប្រឈមមុខ ជាមួយកូរ៉េខាងត្បូងក្នុងជុំទី ១៦ អាស្រ័យលើទីតាំង របស់ពួកគេក្នុងវគ្គចែកពូល ។ កូរ៉េខាងត្បូងស្ថិតក្នុងពូល H ជាមួយព័រទុយហ្គាល់ អ៊ុយរូហ្គាយ និងហ្គាណា ។
FIFA នៅតែចង់ឲ្យប្រេស៊ីល និងអាហ្សង់ទីន លេងការប្រកួតជម្រុះ World Cup របស់ពួកគេត្រូវបានផ្អាក ក្នុងខែកញ្ញាភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម នៅពេលដែលមន្ត្រីចូលទីលាន ដោយសារកីឡាករអាហ្សង់ទីន មួយចំនួន បានបំពានលើ ពិធីសារ COVID-19 ។ FIFA ចង់ឲ្យការប្រកួតនេះ ធ្វើឡើងនៅខែកញ្ញានេះ ប៉ុន្តែក្រុមទាំងពីរមិនបានប្តេជ្ញាចិត្ត ក្នុងការលេងនោះទេ ៕