កីឡា

កិច្ចព្រមព្រៀង Blockchain របស់ FIFA ជាអ្នកឧបត្ថម្ភ World Cup ថ្មីដំបូងរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១១

ហ្សឺណែវ៖យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេបាននិយាយថា FIFA បានទទួលអ្នកឧបត្ថម្ភអាមេរិក ថ្មីដំបូងគេនៃការប្រកួតបាល់ទាត់ ពិភពលោកបុរសក្នុងរយៈពេល១១1 ឆ្នាំ ដោយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ការប្រកួតនៅឆ្នាំនេះ នៅប្រទេសកាតាជាមួយអ្នកផ្តល់បច្ចេកវិទ្យា blockchain Algorand ។

ស្ថាប័នបាល់ទាត់ពិភពលោកបាននិយាយថា កិច្ចព្រមព្រៀងនេះក៏ជាភាពជាដៃគូបច្ចេកទេស ដើម្បីជួយ FIFA បង្កើតយុទ្ធសាស្រ្តទ្រព្យសម្បត្តិឌីជីថល។ វាអាចជួយទីផ្សាររបស់ FIFA នូវសញ្ញាសម្ងាត់ ដែលមិនងាយនឹងបង្កគ្រោះថ្នាក់ (NFTs) ទាក់ទងនឹងបាល់ទាត់។ តម្លៃនៃការឧបត្ថម្ភការប្រកួតបាល់ទាត់ ពិភពលោក នៅកម្រិតថ្នាក់តំបន់ទី៣ដែលគ្របដណ្តប់សិទ្ធិនៅអាមេរិកខាងជើង និងអឺរ៉ុបមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

FIFA បានកំណត់គោលដៅ នៃការរកប្រាក់ចំណូលសរុបចំនួន ៧ ពាន់លានដុល្លារនៅវដ្តពាណិជ្ជកម្មរយៈពេល ៤ ឆ្នាំរបស់ខ្លួនបញ្ចប់ក្នុងប្រទេសកាតា។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅទីក្រុង Los Angeles ជាកន្លែងដែលប្រធាន FIFA លោក Gianni Infantino ចូលរួមសន្និសីទធុរកិច្ច។

ប្រតិបត្តិការរបស់ FIFA កំពុងងាកទៅរកអាមេរិកខាងជើង មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ត្រូវបានពង្រីកដែលធ្វើជាម្ចាស់ផ្ទះដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ វាគួរតែជាផលប្រយោជន៍ពាណិជ្ជកម្មមាន ៤៨ ក្រុមប្រកួតប្រជែងមក ៣២ក្រុម ដោយលេងសរុប ៨០ប្រកួត មកត្រឹម៦៤វិញ ។

ទោះយ៉ាងណា Algorand គឺជាអ្នកឧបត្ថម្ភថ្មីដំបូងគេដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA ចាប់តាំងពីឆ្នាំ ២០១១។ Johnson & Johnson បានចុះហត្ថលេខាសម្រាប់តែការចេញឆ្នាំ ២០១៤ ក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារដ៏សំខាន់មួយ។

មួយទសវត្សរ៍កន្លងមកនេះ FIFA បានជាប់ពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេត របស់សហព័ន្ធអាមេរិកអំពីអំពើពុករលួយក្នុងបាល់ទាត់អន្តរជាតិ ហើយព្យាយាមបន្ថែមម៉ាកយីហោអាមេរិក ដើម្បីចូលរួមជាមួយដៃគូរយៈពេលវែង Coca-Cola, Visa, McDonald’s និង Budweiser ៕

Most Popular

To Top