ខ្សាច់កណ្តាល ៖ កីឡាករ គង់ បញ្ញា ពាក់លេខ៣០ របស់ក្រុម បាល់ទាត់យុវជន ស្វាយជ្រុំ បានក្លាយជាវិរបុរស បន្ទាប់ពីកីឡាកររូបនេះ ជួយឲ្យលើពានរង្វាន់ នៃព្រឹតិ្តការណ៍ការប្រកួត កីឡាបាល់ទាត់ បុរស-នារី ដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០២២ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅទីលានបាល់ទាត់ 7NG ។
ក្នុងឳកាសពិធីបិទជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក កៅ ថាច អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលប្រចាំស្រុកខ្សាច់កណ្តាល ប្រធានក្រុមការងារចលនាយុវជន តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ លោក ប៊ុន ថេន អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល និងលោក ចាន់ តារា អភិបាលស្រុករង គណៈកម្មាការរៀបចំការប្រកួត ប្រធានក្រុម និងតំណាងក្រុមទាំង២០ មកពីឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល ។
ក្រុមបាល់ទាត់យុវជនស្វាយជ្រុំ មានឳកាសតំណាងឲ្យស្រុកខ្សាច់កណ្តាល ទៅចូលរួមរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នជាមួយស្រុកល្វាឯម និងស្រុកកៀនស្វាយ បន្ទាប់ពីក្រុមនេះ បានស៊ុតបំប៉ោងសំណាញ់យកឈ្នះ ក្រុមក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល១ទល់០ ។ ក្រុមក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សីទទួលបានជើងឯករង ចំណែកក្រុមបាល់ទាត់ យុវជន ឃុំព្រែកតាកូវដណ្តើម បានចំណាក់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមបាល់ទាត់យុវជន ឃុំព្រែកលួង វគ្គផ្តាច់ព្រ័ត្រដូចគ្នា ។
លោក ប៊ុន ថេន អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋាន ស្រុកបានចូលរួម និងកីឡាបាល់ទាត ដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្ត ដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
ក្រុមបាល់ទាត់យុវជនស្វាយជ្រុំ គ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់ ចំនួន ៨ លានរៀល ក្រុមបាល់ទាត់យុវជន ឃុំពុកឬស្សីគ្រងតំណែងជើងឯក រងទទួលបានប្រាក់រង្វាន់ចំនួន ៦ លានរៀល ចំណែកក្រុមបាល់ទាត់យុវជន ឃុំព្រែកតាកូវ ចំណាក់ថ្នាក់លេខ៣ទទួលបានប្រាក់រង្វាន់ចំនួន ៤ លានរៀល ឈ្នះក្រុមបាល់ទាត់យុវជន ឃុំព្រែកលួង ទទួលបានប្រាក់រង្វាន់ចំនួន ២ លានរៀល ចំពោះក្រុមទំាង១៤ក្រុម ទទួលបានប្រាក់លើកទឹកចិត្តចំនួន ១ លានរៀល ។ ក្រុមបាល់ទាត់នារីគ្រងតំណែងជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន ១ លានរៀល ក្រុមបាល់ទាត់នារីជើងឯក រងទទួលបានប្រាក់រង្វាន់ចំនួន ៥០ម៉ឺនរៀល ៕ដោយ៖លី ភីលីព