ក្រុម Everton បានឡើងផុតពីតំបន់ត្រូវកាត់ចោល ក្នុងតារាងពិន្ទុ Premier League ហើយ បន្ទាប់ពីបានយកឈ្នះ Leicester City ២-១ នៅកីឡដ្ឋាន King Power Stadium កាលពីយប់មិញ។
២គ្រាប់របស់ Everton ដែលធ្វើបានដោយកីឡាករ Vitaliy Mykolenko និង Mason Holgate ជួយក្រុមលោក Frank Lampard ឈ្នះ៣ប្រកួតនៅ៥ប្រកួតចុងក្រោយ។ ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះ Leicester សម្រេចបានដោយកីឡាករ Patson Daka។

តាមរយៈជ័យជម្នះនេះ Everton បានរំកិលឡើងមកកាន់លេខ១៦ គម្លាតមួយពិន្ទុលើ Bunley និង Leeds United ដែលប្រកួតចាញ់ Arsenal ២-១ ធ្លាក់ទៅកាន់លេខ១៨។ ភាពចំណេញមួយទៀត Everton លេងតិចជាងមួយប្រកួត ជាងក្រុមដែលស្ថិតក្នុងតំបន់គេកាត់ចោល។ ក្រុមទាំង៣ដែលកំពុងស្ថិតនៅតំបន់កាត់ចោលមាន Leeds, Watford និង Norwich៕
Source: Sabay
