ភ្នំពេញ ៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរ អប់រំកាយ និងកីឡា ទាំង២៥ខេត្ត និងសហព័ន្ធកីឡាជាតិ ទំាងអស់អញ្ជើញចូល រួមពិធីសិក្ខា សាលាស្តីប្រមូលធាតុចូល សេចក្តីព្រាងច្បាប់វិស័យអប់រំកាយ និង កីឡានៅវិទ្យាស្ថានជាតិអប់រំ ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ ក្នុងការចូលរួមផ្តល់មតិ យោលបល់ពីមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥រាជធានី-ខេត្ត អង្គការសង្គមកីឡា ភាគីពាក់ព័ន្ធ ព្រមទាំងនាយកដ្ឋាន ជំនាញក្រោមឱវាទក្រសួងអប់រំយុវន និងកីឡា ដែលជាការបំពេញ បន្ថែមនូវធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ។

លោបានបន្តថា ជាក់ស្តែង សេចក្តីព្រាងច្បាប់ វិស័យអប់រំកាយ និងកីឡានេះក៏ត្រូវការពេលវេលាច្រើន ហើយកំពុងស្ថិតនៅក្នុងការម្រមូលធាតុចូល និងពិភាក្សាក្នុងកម្រិតគណៈកម្មការ ជំនាញផ្នែកអប់រំកាយ និងកីឡានៅឡើយ ។ ចំពោះនីតិវិធីនៃសេចក្តីព្រាងច្បាប់នេះ នៅពេលបញ្ចប់ក្នុងកម្រិត ជំនាញផ្នែកអប់រំកាយ និង កីឡា ហើយត្រូវឆ្លងបន្តទៅគណៈកម្មការ កំណែទម្រង់យុត្តិធម៌នៃក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវឆ្លងកាត់ការ ឯកភាពពី លោករដ្ឋមន្ត្រីក្រសួងអប់រំ រួចបន្តស្នើសុំទៅពិភាក្សា នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលស្នើសុំការ ពិភាក្សាពីសភា៕


