ម្ចាស់ពានរង្វាន់លីគកំពូលហូឡង់ Eredivisie កីឡាករ Lukoki ដែលកាលពីប៉ុន្មានខែកំពុងសម្រាកព្យាបាលរបួស និងត្រៀមវិលត្រឡប់ចូលរួមក្លឹប Twente វិញនៅដើមឆ្នាំនេះនោះបែរជាបានទទួលដំណឹងថា បានទទួលមរណៈភាពទៅហើយ ក្នុងវ័យទើបតែ២៩ឆ្នាំ។
កីឡាករ Jody Lukoki រូបនេះកន្លងមកកាលពីខែកុម្ភៈត្រូវបានក្លឹប Twente អនុញ្ញាតិឲ្យបញ្ចប់កុងត្រាក្រោយទទួលរងរបួសជង្គង់ និងដោយសារបញ្ហាផ្ទាល់ខ្លួន នៅខាងក្រៅទីលានផង។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ មូលហេតុនៃការស្លាប់បាត់បង់ជីវិត នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែអតីតមិត្តរួមក្លឹប ព្រមទាំងក្លឹបរបស់កីឡាករផង បាននាំគ្នាចូលរួមសំដែងការសោកស្តាយ ជាមួយនឹងតារាឆ្នើមរូបនេះ យ៉ាងខ្លាំងរួចទៅហើយ៕ ប្រែសម្រួល៖ស៊ុនលី