ភ្នំពេញ៖នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសមាជិកក្រុមប្រឹក្សាកីឡា SEA GAMES លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក សុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមន្តី្ររបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាបានដឹកនាំក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួនជិត២០០ នាក់ចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) ។
សម្រាប់ការចេញដំណើរជើងទី៣នេះមានរួមមានកីឡាបាល់ទះក្នុងសាល កីឡាវាយកូនឃ្លីលើតុ កីឡាវាយកូនបាល់ កីឡាសីដក់ កីឡាគុនដាវ កីឡាបាល់បោះបុរស-នារី កីឡាវូស៊ី ហែលទឹក (អគ្គលេខាធិការ) និងជីជិតស៊ូ ព្រមទំាងគណៈប្រតិភូ គ្រូបង្វឹក ១៣៦នាក់។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា គិតមកដល់ពេលនេះកម្ពុជាកំពុងមេដាយប្រាក់៤គ្រឿងងក្នុងដៃហើយ ដោយសារប្រភេទកីឡាឃិតបុកស៊ីងរបស់យើងបានឡើងវគ្គផ្តាច់ព្រ័ត្រ ពីមុនកីឡាឃិតបុកស៊ីងមានការខ្សោយ ប៉ុន្តែការប្រកួត SEA GAMES លើកនេះយើងខ្លាំងអាចឡើងដណ្តើមមេដាយជាមួយកីឡាករប្រទេសជិតបាន។ នេះជាការយកចិត្តទុកដាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការធ្វើដំណើររបស់ក្រុមកីឡាករ-កីឡាការិនីទំាងងាយស្រួលសម្រាប់ការស្នាក់នៅ ហើយតាមគោលការណម្ចាស់ផ្ទះឲ្យចេញទៅ២ថ្ងៃមុនប៉ុណ្ណោះ។
លោកបណ្ឌិតបានបន្តថា មុនកម្មវិធីបើកការប្រកួតជាផ្លូវការលោកអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាកីឡា SEA GAMES ក្នុងនាមសហប្រធាន ដោយសារតែប្រទេសវៀតណាមពន្យាពេលការប្រកួត ហើយបើប្រជុំនៅកម្ពុជា ប្រទេសកម្ពុជាជាប្រធានវិញ ចំណែកការប្រជុំដើម្បីពិនិត្យលើកំណត់ហេតុដែលយើងបានប្រជុំនៅខេត្តសៀមរាបកាលពីលើមុនឲ្យច្បាស់លាស់ ។ យើងបានសម្រេចម្តងហើយ គឺ៤០ប្រភេទកីឡានៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា៕ដោយ៖លី ភីលីព




