ភ្នំពេញ៖ប្រទេសកម្ពុជាទទួលបានមេដាយសំរិទ្ធ១គ្រឿង លើប្រភេទកីឡាទូករ៉ូអ៊ីង ខណៈប្រទេសម៉ាឡេស៊ីឈ្នះមេដាយមាស៦គ្រឿងឈរកំពូលតារាងការប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។
កីឡាករកម្ពុជា ផន សុភាន និងកីឡាករកម្ពុជា ជៅ សំរេច ទទួលបានមេដាយសំរឹទ្ធស្ទួនសម្រាប់ការប្រកួតកីឡាទូករ៉ូអ៊ីងលើវិញ្ញាសាគូបុរស M2X នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ SEA GAMES ដែលជាមេដាយដំបូងសម្រាប់កម្ពុជា ចំណែកប្រទេសម៉ាឡេស៊ីឈ្នះមេដាយមាស៦គ្រឿង ខណៈម្ចាស់ផ្ទះវៀតណាមតាមពីក្រោយ ដោយឈ្នះមេដាយមាស ៤គ្រឿង៕ដោយ៖លី ភីលីព





