វៀតណាម៖ ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដែលជាអតីតម្ចាស់មេដាយប្រាក់ SEA GAMES ២០១៩ ដោយលទ្ធផល ៣សិតទល់១សិត នៅក្នុងការប្រកួតជម្រុះក្នុងពូល B នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នៃព្រឹត្តិការណ៍កីឡាSEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងប្រកួតនេះ ក្រុមកម្ពុជាធ្វើសម្រេចក្នុងលទ្ធផលពិន្ទុ នៅសិតទី១ ២៥-២១, សិតទី២ ២៤-២៦, សិតទី៣ ៣០-២៨ និងសិតទី៤ ២៩ទល់២៧។ នៅក្នុងពូល B នេះ មាន៣ក្រុម គឺកម្ពុជា ហ្វីលីពីន និងថៃ ខណៈពូល A មាន៤ក្រុម៕
ដោយ៖លី ភីលីព