កាលពីយប់ ថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Mbappe បានបញ្ជាក់សាជាថ្មីហើយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុង ការប្រកាសអំពីការសម្រេចចិត្ត ចុងក្រោយ ចំពោះអនាគតផ្ទាល់ខ្លួន នាពេលខាងមុខដ៏ឆាប់នេះ។

កីឡាករ Kylian Mbappe បាននិយាយដោយផ្ទាល់មាត់ថាគាត់បានត្រៀម ខ្លួនរួចរាល់ហើយក្នុងការប្រកាសថា ទីណាជាកន្លែងដែលគាត់នឹង បន្តអាជីពជាកីឡាករបាល់ទាត់ ដោយក្នុងនោះនៅសល់ចំណុចមួយចំនួន ប៉ុណ្ណោះដែលត្រូវដោះស្រាយគ្នា ជាមួយនឹងក្លឹបមួយនោះ។
គួរឲ្យដឹងដែរថាកន្លងមកដំណឹង នៃការផ្ទេរទៅរស់នៅជាមួយនឹងក្លឹប Real Madrid មានចំនួនកាន់តែច្រើនឡើង ប៉ុន្តែថ្មីៗនេះក៏មានលេចឬដំណឹងនៃការបន្តកុង ត្រាដែលមានទំហំធំផ្សេងមួយទៀត ដើម្បីបន្តនៅជាមួយនឹង PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
