ភ្នំពេញ៖ក្រុមកីឡាវូវីណាមកម្ពុជាបន្តដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀតជូនប្រទេសជាតិ ខណៈចំបាប់កម្ពុជាក៏ដណ្តើមបានមេដាយសំរិទ្ធ២គ្រឿងសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាមនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
លទ្ធផលប្រកួតថ្ងៃនេះកីឡាកីឡាវ៉ូវីណាមលើវិញ្ញាសាក្រុមនារី១បុរស៣មានអាវុធ៖កីឡាករិនី ប៉ាល់ ឆរស្ម៊ី កីឡាករ លី បូរ៉ាមី កីឡាករ ជ្រិន ប៊ុនឡុង និងកីឡាករ ប្រាក់ សុវណ្ណនីដណ្តើមបានមេដាយមាស១គ្រឿងដែលជាមេដាយមាសទី៣របស់កម្ពុជា ចំពោះវិញ្ញាសាសម្តែងការពារខ្លួនគ្មានអាវុធ កីឡាការិនី ប៉ាល់ ឆរស្ម៊ី និងកីឡាការិនី ពៅ សុខា ទទួលបានមេដាយសំរិទ្ធ រីឯប្រយុទ្ធនារី ៥៥គីឡូ កីឡាការិនី សុខ សុភីដណ្តើមបានមេដាយប្រាក់។
ដោយឡែកមេដាយមាសទី៤ កម្ពុជាដណ្តើមបានដោយ កីឡាករ វ៉ា មិថុនា ក្រោយបានឈ្នះម្ចាស់ផ្ទះវៀតណាម និងហ្វីលីពិន លើប្រភេទកីឡាតេក្វាន់ដូ WT វិញ្ញាសាបុរស Kyorugi ទម្ងន់ ក្រោម ៧៤ គីឡូក្រាម និងកីឡាការិនីតេក្វាន់ដូWT ឈឿង អាលីហ្សា ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសានារី Kyorugi ទម្ងន់ ក្រោម ៥៧ គីឡូក្រាម។ ចំណែកកីឡាចំបាប់វិញ៖កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាងទទួលបានមេដាយសំរិទ្ធលើប្រភេទ ទម្ងន់៥០ គីឡូក្រាម។ កីឡាការិនីចំបាប់កម្ពុជា ជា កញ្ញា បានឈ្នះ មេដាយសំរឹទ្ធ ក្នុង ទម្ងន់ ៦២ គីឡូក្រាម ក្រោយចាញ់ ម្ចាស់ មេដាយ ប្រាក់ មក ពី ប្រទេស ឥណ្ឌូណេស៊ី។
វិញ្ញាសាប្រយុទ្ធ គឺកីឡាករ ទិន ឌិត (សែន រ៉ាដេតទម្ងន់៥៥គីឡូក្រាមឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) កីឡាករ អេ វីរៈខាំឈីតភូថង ទម្ងន់ ៦៥គីឡូក្រាមប៉ះកីឡាករថៃ Anupak Phetpoon កីឡាករ អេ អាំម៉ារីនភូថង ទម្ងន់ ៦០ គីឡូក្រាម ប៉ះកីឡាករហ្វីលីពីន Danny kingadittiw។
កីឡាការិនី សុខ សុភី ទម្ងន់ ៥៥គីឡូក្រាមឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ) កីឡាការិនី ប៉ិច ចំនោ ទម្ងន់ ៦០គីឡូក្រាម ប៉ះកីឡាការិនី វៀតណាម HIEN LE THI កីឡាការិនី ជុក សុម៉ាលីទម្ងន់ ៦៥គីឡូក្រាមឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត (កក់មេដាយសំរិទ្ធ)៕ ដោយ៖លី ភីលីព





