The 90Min ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea នៅតែមានការចាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធបារាំង Ousmane Dembele ហើយនឹងត្រៀមក្នុងការបើកការចរចាជាមួយនឹងកីឡាករនេះម្តងទៀតរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណាក្តី Chelsea គឺជាក្លឹបមួយដែលកំពុងនាំមុខគេប៉ុណ្ណោះនៅក្នុងការចរចានេះដោយសង្ឃឹមថានឹងអាចយកឈ្នះក្លឹបផ្សេងទៀត ដើម្បីផ្ទេរយកកីឡាកររូបនេះដោយមិនមានតម្លៃខ្លួនឡើយ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះស្ថានភាពទណ្ឌកម្មប្រឆាំងទៅនឹងម្ចាស់ក្លឹបជនជាតិរុស្សីលោក Roman Abrahimovich នៅ
មិនទាន់ច្បាស់លាស់នៅឡើយខណៈដែលកិច្ចចរចាទាំងឡាយនឹងត្រូវប្រឈមមុខបញ្ហាក្នុងដំណាក់កាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

