The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ AT Madrid បានរៀបចំផែនការថ្មីមួយ ក្នុងការធ្វើការដោះដូរកីឡាករឆ្នើម Miguel Crespo ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបតួកគី Fenerbahce។

កីឡាករវ័យ២៥ឆ្នាំរូបនេះ ក៏កំពុងមានព័ត៌មានទាក់ទងគ្នា ជាមួយនឹងក្លឹបអង់គ្លេស Everton ផងដែរបន្ទាប់ពីបានផ្ទេរមកពីក្លឹប Estoril កាលពីរដូវកាលមុន និងបានបង្ហាញខ្លួន២២ដងឲ្យ Fenerbahce និងស៊ុតបញ្ចូលទីបាន៣គ្រាប់ផងដែរ។
ទោះបីជាយ៉ាងណាក្តីគេជឿជាក់ដែរថា AT Madrid នឹងហ៊ានចាយលុយ ប្រមាណជា១៥លានអឺរ៉ូ ឬត្រូវជា១៣លានផោន ដើម្បីកីឡាករ Crespo ក្នុងការផ្ទេរមកលេង នៅលីគកំពូលអេស្បាញ នារដូវក្តៅខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
