ក្រុម Everton បានគេចផុតពីការធ្លាក់ទៅលេង នៅលីគលំដាប់ទី២ហើយ បន្ទាប់ពីពួកគេបានយកឈ្នះ លើក្រុម Crystal Palace ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតនៅយប់មិញនេះ។
ជំនួបសប្ដាហ៍ទី៣៧ នៅយប់មិញ ក្រុម Crystal Palace ជាអ្នកនាំមុខមុនទៅលើក្រុម Everton ដល់ទៅ២គ្រាប់ឯណោះនៅតង់ទី១។ តែឈានដល់តង់ទី២វិញ ក្រុម Everton ក៏រកគ្រាប់បាល់បានវាយបក ជាបន្ដបន្ទាប់រហូតយកឈ្នះបានវិញក្នុងលទ្ធផល ៣-២ ដែលធ្វើឱ្យអ្នកគាំទ្រ សប្បាយចិត្តជាខ្លាំង។ ជាមួយជ័យជម្នះនេះដែរ ក៏បានធ្វើឱ្យក្រុម Everton យកបាន៣ពិន្ទុ ដើម្បីគេចផុតពីតំបន់កាត់ចោលផងដែរ។
នៅពេលនេះក្រុម Everton នៅលេខ១៦ក្នុងតារាង Premier League មាន៣៩ពិន្ទុទៅហើយ។ ពួកគេសុវត្ថិភាព ដោយសារតែក្រុមលេខ១៧ Burnley មាន៣៥ពិន្ទុប៉ុណ្ណោះ ហើយក្រុមលេខ១៨ Leeds United វិញមាន៣៥ដែរ។ ការប្រកួត Premier League នៅរដូវកាលនេះសល់១ប្រកួតទៀតទេនឹងបញ្ចប់ហើយ៕ Source: Sabay