ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២០ ខែឧសភា ឆ្នាំនេះអញ្ជើញទទួលស្វាគមន៍នៅព្រលានដោយផ្ទាល់ក្រុមប្រភិភូកីឡាកម្ពុជាលើប្រភេទកីឡាមួយចំនួនដែលបញ្ចប់ការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នឹងទៅដល់ព្រលានយន្តហោះភ្នំពេញ
សម្រាប់កីឡាដែលត្រឡប់មករួមមានកីឡាតេក្វាន់ដូ WT កីឡាប៉េតង់ កីឡាចំបាប់ កីឡាអត្តពលកម្ម កីឡាគុនដាវ វាយកូនគោល ហែលទឹក និងកង់ ចំណែកប្រភេទទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ គឺកីឡាតេក្វាន់ដូ WT កីឡាប៉េតង់ វាយកូនឃ្លីលើតុ និង កីឡាចំបាប់។
ចំណែកកីឡាតេក្វាន់ដូ WT ទទួលបានចំនួណ៥គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង ប្រាក់១ គ្រឿងនិង សំរឹទ្ធ៣គ្រឿង៖កឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស កឡាករ សំ យូដេត ទទួលបានមេដាយប្រាក់ កឡាការនី ឈឿង អាលីហ្សា ទទួលបានមេដាយសំរិទ្ធ កឡាករ ឈុន សុខឡុង ទទួលបានមេដាយ សំរិទ្ធ និង កឡាការិនី ខាសាន់ដ្រេ នីកូលថាប់ ទទួលបានមេដាយ សំរិទ្ធ ដោយមានការ អញ្ជើញទទួលស្វាគមន៍នៅព្រលានដោយផ្ទាល់ដោយលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT។
រីឯកីឡាប៉េតង់ទទួលបានមេដាយចំនួន ៧ គ្រឿងក្នុងនោះមេដាយមាស ២គ្រឿង ប្រាក់២ គ្រឿងនិង សំរឹទ្ធ៣គ្រឿង អញ្ជើញទទួលស្វាគមន៍នៅព្រលានដោយផ្ទាល់ដោយលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការតំណាង លោក ស សុខា ប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា និងកីឡាចំបាប់ទទួលបានមេដាយចំនួន ៦ គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង ប្រាក់១ គ្រឿងនិង សំរឹទ្ធ៤គ្រឿង៕ដោយ៖លី ភីលីព



