ស្ថាប័នធំ BBC បានចេញមុខសុំទោស ក្លឹប Manchester United បន្ទាប់ពីពួកគេបានបង្កើត កំហុសឆ្គងលើ Channel ថ្មីរបស់ខ្លួន ដោយសរសេរថា Manchester Unitd ជាសំរាម ។
អត្ថបទដែលហៅ Man Utd ជាសំរាមនេះលេចឡើង Pop Up នៅខាងក្រោម Screen អំឡុងពេល Channel BBC នេះ Update ទៅលើកីឡាតេន្នីសកាលពីម្សិលមិញ ។ ក្រោយពីដឹងថាមានកំហុសឆ្គងនេះហើយ អ្នកអធិប្បាយ Annita Mcveigh បានសុំទោស ទៅក្លឹប Manchester United និងអ្នកគាំទ្រទាំងអស់។ នាងបានបញ្ជាក់ថា កំហុសនេះ ក៏ព្រោះតែព្រោះតែមានអ្នក ដែលទើបរៀនតំឡើង អក្សរលើអេក្រង់ ហើយអត្ថបទនោះក៏ជាការ Random សរសេរលេងផងដែរ ។
នាង Annita បញ្ជាក់ថាមិនមែនមានតែ Man Utd ទេដែលមានអត្ថបទបែបនេះ ។ នៅមានអត្ថបទជាច្រើនទៀតដែលបានលេចឡើង ដូចជាការប្រកាសថាមានភ្លៀងគ្រប់កន្លែង អីជាដើមសុទ្ធ តែបានលេចមកអំឡុងពេលផ្សាយ ។ វាជាបញ្ហាកំហុសបច្ចេកទេស ដែល BBC សុំទោស ជាសាធារណៈចំពោះក្លឹប Man Utd ផ្ទាល់ ៕