កីឡា

ក្លឹប២របស់បារាំង ដាក់សំណើរសុំចរចា Nketiah

The Footmercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបលីកកំពូលបារាំង Lyon និង Marseille បានកំពុងដាក់សំណើរសុំចរចា កីឡាករខ្សែប្រយុទ្ធ Eddie Nketiah ទោះបីជាបានដឹងថា កីឡាករនឹងសម្រេចចិត្ត បន្តរស់នៅជាមួយនឹង Arsenal ក្តី។

ក្លឹបលីគកំពូលបារាំងទាំងពីរ បានដាក់សំណើរជាកុងត្រា ដែលមានតម្លៃខ្លួន និងប្រាក់កម្រៃគួរឲ្យទាក់ទាញបំផុត ចំពោះកីឡាករវ័យ២២ឆ្នាំរូបនេះ ដោយសង្ឃឹមថាកីឡាករ នឹងអាចសម្រេចចិត្តចាកចេញ ក្នុងរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក្តីកីឡាករ Nketiah ហាក់ដូចជាបានសម្រេចចិត្ត និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ទៅហើយក្នុងការបន្តរស់នៅ ជាមួយនឹងទឹកដី Emirates ព្រមទាំងការបន្តកុងត្រាថ្មី រយៈពេលវែងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top