The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាទោះបីជាមានក្លឹបជាច្រើនកំពុងព្យាយាមទាក់ទងជាមួយនឹងកីឡាករឆ្នើម Tchouameni ក្តីប៉ុន្តែជឿជាក់ថា Real Madrid នៅពេលនេះបានយកឈ្នះរួចហើយទៅលើតម្លៃខ្លួនរបស់កីឡាករ។
Real Madrid មិនត្រឹមតែហ៊ានឲ្យតម្លៃខ្លួនកីឡាករ Tchouameni ដល់ទៅ៨០លានអឺរ៉ូនោះទេថែមទាំងបានរៀបចំកុងត្រាដែលមានរយៈពេលដល់ទៅ៥ឆ្នាំនៅពេលដែលកីឡាកររូបនេះយល់ព្រមផ្ទេរចេញពីក្លឹប Monaco។
កីឡាករវ័យ២២ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថានឹងកាន់តែខិតជិតដល់ពេលចុះកុងត្រាជាផ្លូវការទៅហើយជាមួយនឹងក្លឹប Real Madrid ដោយនៅសល់លក្ខខណ្ឌមួយចំនួនទៀតប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី