លោក Sean Gibbons អ្នកចាត់ការរបស់ Manny Pacquiao បាននិយាយកាលពីពេលថ្មីៗ ទៅកាន់សារព័ត៌មាន PlanetSportថា Pacquiao ចង់ប្រកួតម្ដងទៀតជាមួយ Floyd Mayweather ។
លោក Gibbons បាននិយាយថា៖” និយាយទៅខ្ញុំក៏ចង់ឃើញការប្រកួតរវាង Paciquiao នឹង Floyd ម្ដងទៀតដែរ តែ Floyd គេអត់ចង់។ និយាយទៅ Pacquiao គាត់ក៏ចង់មានការប្រកួតហ្នឹងដែរ គ្រាន់តែបើគាត់នឹងមកប្រកួតមែន អាចជានៅក្នុងឆ្នាំហ្នឹង តែនេះគ្រាន់តែជាប្រសិនបើ និងប្រហែលប៉ុណ្ណោះ “។
Pacquiao ធ្លាប់ប្រកួតចាញ់ Floyd កាលពីឆ្នាំ២០១៥ ហើយក៏ចិញ្ចឹមចិត្ត ចង់ប្រកួតម្ដងទៀតរហូតមក។
នៅខណៈនេះ Pacquiao ត្រូវបានគេដឹងកំពុងក្នុងប្រឡូក ក្នុងនយោបាយហ្វីលីពីន ដោយគេជាសមាជិកព្រឹទ្ធសភាហ្វីលីពីន និងធ្លាប់ឈរជាបេក្ខជន ប្រធានាធិបតីហ្វីលីពីន ក្នុងឆ្នាំនេះតែបរាជ័យ៕ Source: Sabay