អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្លិបបាល់ទាត់Tottenham ចុះហត្ថលេខាលើអ្នកចាំទី Fraser Forster លើកិច្ចសន្យារយៈពេល២ឆ្នាំ បន្ទាប់ពីកិច្ចសន្យារបស់លោកនៅ Southampton ផុតកំណត់សម្រាប់អ្នកចាំទីរូបនេះ បានក្លាយជាការមកដល់រដូវក្តៅទី២ របស់លោក Antonio Conte បន្ទាប់ពី Ivan Perisic។
កីឡាករវ័យ ៣៤ ឆ្នាំនឹងផុតកុងត្រានៅ Southampton នៅចុងខែនេះ ដូច្នេះចូលរួមក្រុមរបស់លោក Antonio Conte លើការផ្ទេរ។ លោកគឺជាកីឡាករទី២របស់ Spurs នៅរដូវក្តៅ បន្ទាប់ពី Ivan Perisic ដែលបានចូលរួមជាមួយក្លិប Inter Milan រយៈពេល២ឆ្នាំ។
កីឡាករ Forster ដែលមានជម្រើសជាតិអង់គ្លេសដល់ទៅ ៦ប្រកួតបានចាកចេញពី Southampton បន្ទាប់ពីលេងនៅ St. Mary’s រយៈពេល៨ឆ្នាំ។ លោកបានបង្ហាញខ្លួន ១៩ ប្រកួតនៅ Premier League កាលពីរដូវកាលមុន បន្ទាប់ពីបានជំនួសកន្លែងរបួស Alex McCarthy ។
អ្នកចាំទីបានចាប់ផ្តើមអាជីពរបស់លោកនៅ Newcastle ខណៈលោកឈ្នះពានរង្វាន់ Scottish Premiership ចំនួន៤ដល់ឈ្មោះរបស់លោក និងចំនួន៤ផ្សេងគ្នានៅ Celtic ។ Forster នឹងក្លាយជាអ្នកចាំទីជម្រើសទី២របស់ Spurs តាមពីក្រោយ Hugo Lloris បន្ទាប់ពីការចាកចេញរបស់ Pierluigi Gollini ៕
ដោយ៖ លី ភីលីព