ភ្នំពេញ៖ ព្រឹតិ្តការណ៍ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១-២២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានឆ្លងផុតវគ្គជម្រុះ ហើយបន្ទាប់ពីក្រុមនេះ ប្រកួតស្មើជាមួយលទ្ធផល ១ទល់១ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្តក្រោមការរៀបចំ ដោយមន្ទីរអប់រំកាយ និងកីឡាខេត្ត ។
ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ស្មើជាមួយក្រុមបាល់ទាត់ សមាគមខេត្តកណ្តាល លទ្ធផល ១ទល់១ សម្រាប់ពូល F ធ្វើឲ្យក្រុមក្រុមបាល់ទាត់យុវជនស្រុកល្វាឯមដឹកដៃ ក្រុមបាល់ទាត់សមាគមខេត្តកណ្តាល មានសិទ្ធិគ្រប់គ្រាន់ទៅលេង ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ២០២១-២២ ។
ចំពោះពូលនេះក្រុមបាល់ទាត់ យុវជនស្រុកល្វាឯម២ប្រកួត ស្មើទំាង២ ទទួលបាន២ពិន្ទុឈរលេខ១ ដោយសារការប្រកួតទំាង២ប្រកួតគ្មានកាតលឿង និងក្រហមឡើងមានគ្រាប់ស៊ុត ក្រុមបាល់ទាត់សមាគមខេត្តកណ្តាល ២ប្រកួត ស្មើទំាង២ ទទួលបាន២ពិន្ទុឈរលេខ២ ព្រោះក្រុមនេះមានគ្រាប់ស៊ុត ចំណែកក្រុមយុវជនស្រមោចក្រហម២ប្រកួត ស្មើទំាង២ទទួលបាន២ពិន្ទុគ្មានគ្រាប់ស៊ុត ទើបធ្លាក់ពីការប្រកួតវគ្គជម្រុះ
លោក គង់ លី អនុប្រធានការិយាល័យអប់រំកាយ និងកីឡាបាននិយាយថា ការប្រកួតនេះមាន១៩ក្រុមយើងធ្វើការប្រកួតជម្រុះ៧ក្រុមចោលដោយជ្រើសរើសយក១២ក្រុម បន្តលេងព្រឹតិ្តការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២តទៅ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក ដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនីត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។
ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។
ការប្រកួតនេះ បាល់ទាត់មាន១៨ក្រុម បែងចែកចេញ៦ពូល ក្នុងមួយពូលមាន៣ក្រុមដោយប្រើរូបមន្ត ប្រកួតជម្រុះតាមពូល។ បាល់ទាត់បុរសចាប់ផ្តើម ការប្រកួតជាផ្លូវការចុងក្រោយខែឧសភា ឆ្នាំ២០២២នេះតទៅ នៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះនៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះ ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ៕