ភ្នំពេញ ៖ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញចូល រួមបើកកិច្ចប្រជុំបទបញ្ជា និងចាប់ពូល៣ប្រភេទ កីឡាទៀត ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួង សុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាព ពិភពលោក ដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនី ត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។

ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។ ការប្រកួតនេះបាល់ទាត់ មាន ២០ក្រុម គឺបុរសមាន១២ ក្រុម និងនារីមាន៨ក្រុម បែងចែកចេញ៦ពូល ក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួត ជម្រុះតាមពូល ។ បាល់ទាត់បុរស និងនារីចាប់ផ្តើមការប្រកួត ជាផ្លូវការ ចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះត ទៅនៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះ មាន១៤ក្រុម គឺបុរសមាន៨ក្រុម និងនារី មាន៦ក្រុម នៅទីលាន វិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះ មាន៨ក្រុមបុរស និងនារី ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕ដោយ៖លី ភីលីព


