The goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Radamel Falcao នឹងបន្តមានវត្តមានលេង
ជាមួយនឹងក្លឹប Rayo Vallencano សម្រាប់រដូវកាលថ្មីទៀត។
យោងតាមការបញ្ជាក់ដោយប្រធានក្លឹបលោក David Cobeno បានឲ្យដឹងទៀតដែរថាកីឡាករវ័យ៣៦ឆ្នាំរូបនេះនឹងបន្តលេង នៅរដូវកាលក្រោយហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
គួរឲ្យដឹងដែរថា Falcao បានចូលរួមជាមួយនឹង Rayo Vallecano កាលពីរដូវក្តៅមុនក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនហើយ ប្រកបអាជីពមួយរដូវកាលកន្លងមកនេះ គាត់អាចរកបាន៦គ្រាប់ផងដែរ នៅក្នុងការប្រកួតទាំង២៥ដង៕
ប្រែសម្រួល៖ស៊ុនលី