ក្រុម FC Barcelona ត្រូវការប្រាក់៥០០លានអឺរ៉ូ ដើម្បីសង្គ្រោះក្លឹបឡើងវិញ ក្រោយពីជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កាលពីពេលកន្លងទៅនេះ។
បើទោះជារដូវកាលមុនក្លឹបធ្វើគ្រប់យ៉ាង ដើម្បីបន្ធូរបន្ថយការចំណាយ និងមិនទិញកីឡាករថ្មីចូលក្នុងតម្លៃខ្លួនខ្ពស់មែន ប៉ុន្ដែបំណុលដែលក្លឹបមាននៅតែច្រើនដដែល។ រហូតដល់ពេលសម្រាកពីការប្រកួតនេះដែរ កីឡដ្ឋាន Camp Nou ក៏ត្រូវបានដាក់ជួលឱ្យរៀបការផង ហើយកីឡាករដែលជាប្រធានក្រុម ក៏នឹងត្រូវកាត់ប្រាក់ឈ្នួល៥០%ទៀតដែរ។ គ្រប់យ៉ាងសុទ្ធតែបានធ្វើដើម្បីជាវិធីជួយដោះស្រាយបញ្ហាដល់ក្លឹប តែក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។
បើតាមលោក Eduard Romeu អនុប្រធានក្លឹប Barcelona បាននិយាយថាទំហំសាច់ប្រាក់ ដែលក្លឹបត្រូវការគឺ៥០០លានអឺរ៉ូឯណោះដើម្បីមកដោះស្រាយក្លឹបបាន។ ក្លឹបអាចខាតប្រមាន១៥០លានអឺរ៉ូទៀត នារដូវកាលនេះ ប្រសិនបើមិនបានធ្វើអ្វីទេនោះ។ Barcelona ត្រូវការ៥០០លានអឺរ៉ូ ជាអ្វីដែលអាចជួយសង្គ្រោះក្លឹបបាន៕ Source: Sabay