លោក Alain Migliaccio អ្នកតំណាងរបស់លោក Zinedine Zidane បាននិយាយទៅកាន់សារព័ត៌មាន L’Équipe អម្បាញ់មិញនេះដោយធ្វើការទាត់ចោលនូវពាក្យចចាមអារ៉ាមដែលថា លោក Zidane បានព្រមព្រៀងទៅធ្វើជាគ្រូបង្គោលក្លឹប Paris Saint Germain ។
លោក Migliaccio បាននិយាយថា៖” ពាក្យចចាមអារ៉ាមទាក់ទងនឹងការព្រមព្រៀងជាមួយនឹង PSG គឺព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ចេះតែថា។ ទាំងខ្ញុំនិង Zidane មិនទាន់ដែលបានទាក់ទងដោយផ្ទាល់ជាមួយប្រធាន PSG ទាក់ទងនឹងរឿងនេះទេ។ ចាប់ពីថ្ងៃនេះតទៅ មានតែខ្ញុំទេអាចនិយាយបញ្ហាទាំងនេះបាន ព្រោះខ្ញុំជាអ្នកតំណាងគាត់ “។
បើតាមព័ត៌មានច្បាស់ការមកទល់នឹងពេលនេះគឺ លោក Zinedine Zidane អតីតគ្រូបង្គោលក្លឹប Real Madrid គ្រាន់តែជាបេក្ខជនឈានមុខបំផុតដែលក្លឹប Paris Saint Germain ចង់បានមកជំនួសលោក Mauricio Pochettino សម្រាប់រដូវកាលថ្មីខាងមុខតទៅ មិនបានព្រមព្រៀងគ្នាអ្វី។
កន្លងមកក្រោយឈប់ពីក្លឹប Real Madrid តំណែងដែលលោក Zidane ចង់បានបន្ទាប់ដែលជាគោលដៅរបស់លោកគឺមកធ្វើគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង៕ ប្រភព៖http://sabay