អង់គ្លេស ៖ Liverpool ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ៨៥ លានផោន Darwin Nunez បន្ទាប់ពីBenfica បញ្ជាក់ថា តារាឆ្នើមរូបនេះ កំពុងធ្វើដំណើរ ទៅកាន់កីឡដ្ឋាន Anfield ក្នុងកិច្ចព្រមព្រៀង ជាកំណត់ត្រារបស់ក្លិប ដោយមានគម្រោង ពិនិត្យសុខភាព នៅថ្ងៃនេះ បន្ទាប់ពីរូបគេបាន បដិសេធ Man United និង Newcastle នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
Liverpool គ្រោងនឹងបំបែកកំណត់ត្រា ផ្ទេររបស់ពួកគេសម្រាប់ការ ចុះហត្ថលេខា លើកីឡាករ វ័យ ២២ ឆ្នាំនឹងវ៉ាដាច់ Virgil van Dijk ជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប បន្ទាប់ពីក្លិបយក្សព័រទុយហ្គាល់ បានបញ្ជាក់ពីកិច្ចព្រមព្រៀងនេះ ។
ក្រុម Primeira Liga បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ពួកគេបានយល់ព្រមលើការផ្ទេរខ្សែ ប្រយុទ្ធជាមួយក្រុមហង្ស ក្រហមក្នុងតម្លៃ ៦៤ លានផោន កិច្ចព្រមព្រៀងរួមទាំងកម្មវិធីបន្ថែម អាចឃើញតម្លៃកើនឡើងដល់ ១00 លានអឺរ៉ូ ( ៨៥ លានផោន) ។
Benfica បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងពេលនេះ ស្ថិតនៅលើកីឡាករបញ្ជាក់ពីលក្ខខណ្ឌផ្ទាល់ខ្លួន ជាមួយ Liverpool ប៉ុន្តែ Sportsmail យល់ថា ត្រូវបានយល់ព្រមហើយ Nunez នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំដែលមានតម្លៃជាង ៦ លានផោន ក្នុងមួយឆ្នាំ។
សេចក្តីថ្លែងការណ៍មួយ Benfica បាននិយាយថា SAD ជូនដំណឹងដល់គណៈកម្មការទីផ្សារមូលបត្រ (CMVM) ក្រោមលក្ខខណ្ឌ និងសម្រាប់គោលបំណង ក្នុងមាត្រា 248-A ថា វាបានឈានដល់កិច្ចព្រមព្រៀងជាមួយ Liverpool FC សម្រាប់ការផ្ទេរសិទ្ធិទាំងអស់ទៅឲ្យកីឡាករ Darwin Nunez ក្នុងតម្លៃ ៧៥លានអឺរ៉ូ ។
កិច្ចព្រមព្រៀងនេះរួមបញ្ចូល ទាំងកម្មវិធីបន្ថែម ដូច្នេះចំនួនសរុប នៃការលក់អាចឈានដល់ ១០០ លានអឺរ៉ូ។ វាក៏ប្រាប់ថា ការព្រមព្រៀងគ្នាគឺអាស្រ័យ លើការបញ្ចប់កិច្ចសន្យា របស់កីឡាករជាមួយ Liverpool FC ៕ដោយ៖លី ភីលីព