កីឡា

រកឃើញក្រុមបាល់ទះនារីជើងខ្លាំង ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតកីឡាមហាជនខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២

ភ្នំពេញ៖ នាថ្ងៃទ១៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការប្រកួតបានរកឃើញក្រុមបាល់ទះនារីជើង ខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ ការប្រកួតនេះរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។


សម្រាប់ពូល A ក្រុមបាល់ទះនារីសម័យថ្មី និងក្រុមបាល់ទះនារីក្លាហាន ចំណែកពូល B ក្រុមបាល់ទះរួមចិត្តតែមួយ និងក្រុមបាល់ទះ ឃុំគោកត្រប់ ត្រូវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ សម្រាប់ការប្រកួតឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបាល់ទះនារីក្លាហានប្រកួតនឹងក្រុមបាល់ទះ ឃុំគោកត្រប់ រីឯក្រុមបាល់ទះរួមចិត្តតែមួយប៉ះក្រុមបាល់ទះនារីសម័យថ្មី។


ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។ ការប្រកួតនេះបាល់ទាត់មាន ២០ក្រុម គឺបុរសមាន១២ ក្រុម និងនារីមាន៨ក្រុម បែងចែកចេញ៦ពូលក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួត ជម្រុះតាមពូល ។ បាល់ទាត់បុរស និងនារីចាប់ផ្តើមការប្រកួតជាផ្លូវការចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅនៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះមាន១៤ក្រុម គឺបុរសមាន៨ក្រុម និងនារីមាន៦ក្រុម នៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះមាន៨ក្រុមបុរស និងនារី ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕

Most Popular

To Top