កីឡា

Declan Rice រងពិន័យ២ប្រកួត ពី EUFA ក្រោយរិះគន់ខ្លាំង អាជ្ញាកណ្តាល

កីឡាករអង់គ្លេស Declan Rice ដែលជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD ផងនិងតោខៀវ Chelsea ផងនោះពេលនេះត្រូវបាន UEFA សម្រេចចិត្តជាផ្លូវការដាក់ពិន័យ រងបម្រាមការប្រកួត ចំនួន២ហើយ នៅរដូវកាលក្រោយ ក្រោយពេលដែលគាត់បានធ្វើការរិះគន់ខ្លាំង ចំពោះអាជ្ញាកណ្តាល ប្រទេស Europa League នាពេលកន្លងមក។

កីឡាករ Rice បានធ្វើការឌឺដង ជាមួយនឹងអជ្ញាកណ្តាលោក Jesus Gil Manzano ដែលជាអ្នកកាត់សេចក្តី ក្នុងការប្រកួត Europa League ហើយជាការប្រកួតដែល West Ham បានបរាជ័យ ចាញ់ក្រុមអាល្លឺម៉ង់ Eintracht Frankfurt ឆ្លងទៅវគ្គ១ភាគ៤ ចុងក្រោយ។

នៅក្នុងការប្រកួតនោះផងដែរ ក៏មានការប៉ះទង្គិចសំដីខ្លាំង និងឈានទៅដល់ការផ្តល់កាតក្រហម ដល់គ្រូបង្វឹកលោក David Moyes និងកីឡាករ Aaron Cresswell ផងដែរខណៈដែលក្លឹប បានអះអាងហើយថា នឹងមិនដាក់ទណ្ឌកម្ម ណាមួយចំនួនកីឡាករ Rice ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top