កីឡា

Vela៖ ខ្ញុំពិតជាមានបំណងចាកចេញពី LAFC

The Goal នៅថ្ងៃនេះ បានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធឆ្នើម Vela វ័យ៣៣ឆ្នាំ ទៅហើយនោះ បានលើកឡើងថាគាត់ពិត ជាមានបំណងចាកចេញពី ក្លឹប Los Angeles FC ពិតមែនប្រសិនបើមាន សំណើរល្អណាមួយ។

កុងត្រាក៏កាន់តែខិតជិតមកដល់ខណៈ ដែលកុងត្រាថ្មីមិនត្រូវបាន សម្រេចនៅឡើយមានន័យថា Vela គឺបានបើកទ្វារួចជាស្រេចក្នុង ការចាកចេញពីក្លឹបនៅអាមេរិកមួយនេះ។

កុងត្រារបស់កីឡាករមិកស៊ិករូបនេះ នឹងផុតកំណត់ត្រឹមចុងខែមិថុនានេះ ហើយប៉ុន្តែកីឡាករនិងក្លឹប នៅមិនទាន់បាន ឈានទៅដល់ការព្រមព្រៀង គ្នាកុងត្រាថ្មីឡើយ។

Vela បានបង្ហើបពីបញ្ហាតែមួយគត់ដែលនាំ ឲ្យមានការសម្រេចចិត្តមិន មែនជាកុងត្រាទេគឺដោយសារ តែគាត់ធ្លាប់បានសន្យាថា មកទីនេះដើម្បី លើកពានរង្វាន់មួយ សម្រាប់ក្លឹបប៉ុន្តែមិនដែលធ្វើបានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top