បុគ្គលិកផ្ទាល់ខ្លួនរបស់ Cristiano Ronaldo ម្នាក់បានបើកឡាន Bugatti Veyron តម្លៃជាង២លានដុល្លារ ទៅបុកកញ្ជាំងខ្ទេច ខាងមុខអស់ អំឡុងពេលវិសម្សកាលម្សិលមិញនេះ ។

ដំបូងឡើយ Ronaldo បានធ្វើដំណើរជាមួយគ្រួសារ ទៅសម្រាកនៅអេស្ប៉ាញ ដោយយន្ដហោះឯកជនរបស់គេ ។ ក្នុងនោះ ខ្សែប្រយុទ្ធក្រុម Manchester United ក៏បានឱ្យបុគ្គលិកយកឡាន ដែលខ្លួនស្រលាញ់ Bugatti Veyron តម្លៃជាង២លានដុល្លារ ទៅតាមក្រោយផងដែរ ដោយចង់ជិះលេងនៅទីនោះ។ តែគួរឱ្យស្ដាយបុគ្គលិកម្នាក់នោះ មិនដឹងយ៉ាងមិចក៏បើកជ្រុល ទៅបុកជញ្ជាំងខ្ទេចខាងមុខអស់ និងបានរងរបួសផងដែរ ។

រហូតមកដល់ពេលនេះ ប៉ូលិសកំពុងសើបសួររឿងនេះ ហើយក៏មិនទាន់បញ្ជាក់ច្បាស់ ពីចម្លើយរបស់បុគ្គលិកម្នាក់ នោះផងដែរ៕

