កីឡា

លោក Ryan Giggs លាលែងពីដំណែង ជាអ្នកចាត់ការ Wales មុនការកាត់ទោស អំពើហិង្សាក្នុងគ្រួសារ

Wales ៖ លោក Ryan Giggs បានប្រកាសថា លោកនឹងចុះចេញ ពីតំណែង ជាអ្នកចាត់ការទូទៅ របស់ Wales ខណៈក្រុមបាល់ទាត់ប្រទេសនេះ កំពុងត្រៀមសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup” នៅប្រទេសកាតា។នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

អតីតកីឡាករ Manchester United បានឈប់សម្រាកពីមុខតំណែង តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ ហើយប្រឈមមុខនឹង ការកាត់ទោសអំពើហិង្សា ក្នុងគ្រួសារនៅទីក្រុង Manchester នៅថ្ងៃទី ៨ ខែសីហា។
អ្នកជំនួសតំណែង របស់លោក លោក Robert Page ជាអ្នកចាត់ការទូទៅរបស់ Wales បានដឹកនាំប្រទេសរបស់លោក ក្នុងការឈ្នះការប្រកួតវគ្គ Playoff លើអ៊ុយក្រែន ដើម្បីកក់កន្លែងរបស់ពួកគេនៅ World Cup ឆ្នាំនេះនៅប្រទេសកាតាជាលើកទីមួយដែល Wales បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ១៩៥៨។

លោក Giggs ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រង និងបង្ខិតបង្ខំប្រឆាំងនឹងអតីតមិត្តស្រីរបស់លោក Kate Greville នៅចន្លោះខែសីហា ឆ្នាំ២០១៧ និងខែវិច្ឆិកា ឆ្នាំ ២០២០។ លោកក៏ត្រូវបានចោទប្រកាន់ពីបទវាយដំនាង Greville បណ្តាលឲ្យមានរបួសរាងកាយពិតប្រាកដរបស់នាង និងការរំលោភជាទូទៅលើប្អូនស្រីរបស់នាង Emma Greville នៅផ្ទះរបស់លោកនៅ Worsley ទីក្រុង Greater Manchester នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

បុរសវ័យ ៤៨ ឆ្នាំរូបនេះបានបដិសេធ ការចោទប្រកាន់នេះ ហើយបានសារភាពថាមិនមានទោស ចំពោះការចោទប្រកាន់ទាំងអស់នោះទេ។ នៅពេលលោកត្រូវបានចោទប្រកាន់ អតីតកីឡាករបាល់ទាត់បាននិយាយថា លោកទន្ទឹងរង់ចាំជម្រះឈ្មោះរបស់ខ្ញុំ៕

ដោយ៖លី ភីលីព

Most Popular

To Top