កីឡា

Man UTD មិនសប្បាយចិត្តក្រោយដំណឹងចរចាគ្នា រវាង CR7 និង Chelsea

The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងមិនសូម្បីតែពិចារណាឡើយក្នុងការលក់កីឡាករ CR7 ចេញពីក្លឹបឡើយនៅរដូវក្តៅនេះ។

ប្រភពដដែលបានឲ្យដឹងដែរថាបិសាច Man UTD មានការអាក់អន់ចិត្តយ៉ាងខ្លាំង ចំពោះដំណឹងចុងក្រោយនេះថាភ្នាក់ងាររបស់កីឡាករ CR7 លោក Jorge Mednes ពិតជាបានជួបជាមួយនឹងម្ចាស់ក្លឹបថ្មីរបស់តោខៀវ Chelsea ដើម្បីធ្វើការដោះដូរកីឡាកររូបនេះ។

ទោះបីជាយ៉ាងណាក្តីក្លឹបបិសាចក្រហម  Man UTD បានចេញមកធ្វើការអះអាងហើយថានឹងមិនលក់ CR7 ជាដាច់ខាតព្រមទាំងបានបដិសេធសំណើររបស់ក្លឹប Chelsea និងBayern Munich ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top