The Sunsports ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានដាក់គោលដៅ
យកកីឡាករខ្សែការពារ ម្នាក់របស់បិសាចក្រហម Man UTD ប្រសិនបើក្លឹបនេះពិតជាចង់បាន De Jong មែននោះ។
ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានឲ្យដឹងដែរថា Man UTD បានធ្វើការបដិសេធរួចទៅហើយចំពោះសំណើរ របស់ Barcelona ដែលចង់បានកីឡាករខ្សែការពារ Harry Maguire ។

Barcelona បានដាក់ជាសំណើរដោះដូរគ្នាដែលមាន កីឡាករខ្សែការពារអង់គ្លេសរូបនេះ នៅក្នុងការចរចាផ្ទេរ កីឡាករ De Jong ផងដែរប៉ុន្តែត្រូវបានក្លឹប Man UTD មិនទទួលយក និងបញ្ជាក់ថាគ្មានបំណងលក់ Maguire ឡើយ៕
ប្រែសម្រួល៖ស៊ុនលី
