កីឡា

Man UTD ត្រៀមប្រកាស​ កីឡាករចំណូលថ្មី២នាក់​ ក្នុងពេលជាមួយគ្នា

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកថ្មីលោក Erik ten Hag នៅក្នុងពេលមកដល់ទឹកដី Old Trafford ហើយនោះកំពុងបាន ដាក់ផែនការរួចហើយធ្វើយ៉ាងណា អាចនាំយកកីឡាករគោលដៅរបស់គាត់ ចំនួន៥នាក់ មករួមក្លឹបឲ្យបាននៅរដូវក្តៅនេះ។

ប្រភពដដែលបានឲ្យដឹងដែរថា មកដល់ពេលនេះ Man UTD គឺអាចធានាបានហើយថា នឹងទទួលបានកុងត្រាជាមួយនឹងកីឡាករ Frenkie de Jong ក្នុងតម្លៃខ្លួនប្រមាណ ជា៥៦លានផោនពី Barcelona ហើយកំពុងចាប់ផ្តើម ធ្វើការនាំយកកីឡាករម្នាក់ទៀត ដែលមានភ្នាក់ងារកីឡាករ ជាមួយគ្នាផងដែរ។

កីឡាករ Tyrell Malacia ដែលបច្ចុប្បន្នកំពុងលេង ជាកីឡាករខ្សែការពារស្លាបឲ្យក្លឹប Feyenoord នោះត្រូវបានគេជឿជាក់ថានឹងក្លាយទៅជា កីឡាករចំណូលថ្មីទី២ ព្រមទាំងអាចនឹងត្រូវប្រកាសរួមគ្នាជាមិនខាន។ កីឡាករ Malacia នឹងមានតម្លៃខ្លួន ប្រមាណជា១៣លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top