កីឡា

អតីតកីឡាអាកាស៖នាយកប្រតិបត្តិ WWE លោក Vince McMahon រំលោភអាជ្ញាកណ្តាលស្ត្រី នៅក្នុងរថយន្តលោកកាលឆ្នាំ១៩៨៦

អាមេរិក៖កីឡាអាកាសម្នាក់កំពុងអះអាង ការចោទប្រកាន់ចាស់ថា នាយកប្រតិបត្តិ WWE លោក Vince McMahon បានចាប់រំលោភអាជ្ញាកណ្តាលស្ត្រីនៅ ក្នុងរថយន្តលីម៉ូរបស់លោកកាលឆ្នាំ១៩៨៦ ហើយនិយាយថា លោកបានរក្សាវាទុកជាសម្ងាត់អស់ជា ច្រើនឆ្នាំដោយខ្លាចគេដាក់ទណ្ឌកម្ម ប៉ុន្តែឥឡូវនេះចង់និយាយចេញ បន្ទាប់ពីការអះអាងអំពីការរំលោភបំពានផ្លូវភេទ ថ្មីមួយទៀតនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


លោក McMahon បានគ្រប់គ្រង WWE អស់ជាច្រើនទស្សវត្សមកហើយ ដោយបានទទួលមរតកក្រុមហ៊ុន ពីឪពុករបស់លោក ហើយធ្វើឲ្យវាក្លាយជាម៉ាស៊ីន ដែលមានតម្លៃរាប់ពាន់ លានដុល្លារដូចសព្វថ្ងៃនេះ។ កាលពីដើមខែនេះ លោកបានលាឈប់ពីតួនាទី ជានាយកប្រតិបត្តិ បន្ទាប់ពីរងការចោទប្រកាន់ថាបានបើកលុយឲ្ យបុគ្គលិកស្រីៗដោយស្ងាត់ៗ។ ការចោទប្រកាន់មួយគឺថា លោកបានផ្តល់ប្រាក់បំណាច់ ៣ លានដុល្លារ ក្រោយពីចំណងស្នេហ៍របស់ពួកគេត្រូវបានបញ្ចប់។


ក្រោយពីមានការចោទប្រកាន់នេះ ការអះអាងចាស់ជាងមុនបាន លេចឡើងជាថ្មីទៀត។ កាលឆ្នាំ ១៩៩២ អ្នកស្រី Rita Chatterton មានអាយុ ៦៤ ឆ្នាំជាអាជ្ញាកណ្តាលស្ត្រីដំបូងនៅ WWE បានចេញមុខចោទប្រកាន់ McMahon ពីបទរំលោភនាងនៅក្នុងរថយន្តរបស់លោកកាលឆ្នាំ ១៩៨៦។ ឥឡូវនេះ ការចោទប្រកាន់របស់នាងត្រូវបានបញ្ជាក់ដោយអតីតកីឡាអាកាស Leonard Inzitari ដែលនិយាយថាលោកបានឃើញ Chatterton បន្ទាប់ពីការវាយប្រហារ។


មេធាវីរបស់ McMahon មិនបានឆ្លើយតប ទៅនឹងសំណើសុំការអត្ថាធិប្បាយ ពីគេហទំព័រគេហទំព័រឌៀលីម៉ែលទេកាលពីថ្ងៃពុធ៕
ដោយ៖លី ភីលីព

Most Popular

To Top