យោងតាមការចេញផ្សាយ របស់សារព័ត៌មាននានា បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលកំពុងមានដំណឹង អំពីការចាកចេញពីក្លឹប PSG នោះពេលនេះ ថែមទាំងអាចត្រូវបានគេរំពឹងទុកថា នឹងអាចចូលរួម ជាមួយនឹងក្លឹបតោខៀវ Chelsea ។
កីឡាករ Neymar កន្លងធ្លាប់ បានបញ្ជាក់ហើយថា នឹងចង់បន្តរស់នៅជាមួយនឹងក្លឹប PSG បន្ថែមទៀត ខណៈដែលកុងត្រា ដែលមានរយៈពេល៥ឆ្នាំ គឺបានត្រៀមរួចទៅហើយសម្រាប់គាត់ ក្នុងការចុះហត្ថលេខា ដែលមានន័យថា Neymar នឹងត្រូវបន្តរស់នៅបារាំង រហូតដល់ឆ្នាំ២០២៧។
គួរឲ្យដឹងដែរថា កុងត្រារបស់ Neymar នឹងត្រូវបញ្ចប់ត្រឹមដើមខែកក្កដានេះ ទៅហើយប៉ុន្តែនៅមិនទាន់មានដំណឹង នៃការសម្រេចចិត្តចុងក្រោយណាមួយ ពីសំណាក់កីឡាករ នៅឡើយនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី