The Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែបម្រើការពារហូឡង់ De Jong ម្តងហើយម្តងទៀតបានបញ្ជាក់ពីគោលជំហមិនចង់មកចូលរួមជាមួយនឹង Man UTD ឡើយហើយនៅថ្ងៃនេះម្តងទៀត កីឡាករនៅតែធ្វើការបដិសេធនៅឡើយ។
កីឡាករ Frenkie de Jong បានបញ្ជាក់ហើយថា នឹងមិនចូលរួមជាមួយនឹង Man UTD ឡើយនៅរដូវកាលេះដោយសារតែបញ្ហាផ្ទាល់ខ្លួននិងបញ្ហាកីឡាផងដែរ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ។
De Jong ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា នឹងចាកចេញពី Barcelona ឡើយហើយខណៈពេលនេះ សូម្បីតែក្លឹបតោខៀវ Chelsea ក៏មានបំណងនិងចាប់អារម្មណ៍ជាមួយនឹង De Jong ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី