កីឡា

លោក Blatter និងលោក Platini ចូលខ្លួនជម្រះក្តី នៃការកាត់ក្តីក្លែងបន្លំរបស់ FIFA

ប្រទេសស្វីស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Sepp Blatter និងលោក Michel Platini អតីតជាប្រធានបាល់ទាត់ពិភពលោក និងអឺរ៉ុបត្រូវបានជម្រះក្តីកាលពីថ្ងៃសុក្រ ជុំវិញការបង់ប្រាក់បោកប្រាស់ សង្ស័យថា បានធ្វើឲ្យកក្រើកកីឡា និងពេលវេលារបស់ពួកគេនៅកំពូល។

តុលាការឧក្រិដ្ឋកម្មសហព័ន្ធ របស់ប្រទេសស្វីសនៅទីក្រុង Bellinzona ភាគខាងត្បូង បានដោះលែងអ្នកទាំង២ នៅក្នុងការកាត់ក្តីមួយ បន្ទាប់ពីការស៊ើបអង្កេតដ៏ធំ បានចាប់ផ្តើមកាលឆ្នាំ ២០១៥ និងមានរយៈពេល ៦ ឆ្នាំ។

អតីតប្រធាន FIFA លោក Blatter អាយុ ៨៦ ឆ្នាំ និងលោក Platini អាយុ ៦៧ ឆ្នាំបានស្តាប់ដោយស្ងៀមស្ងាត់ ខណៈក្រឡាបញ្ជីបានអានសាលក្រមដែលបដិសេធសំណើ របស់ព្រះរាជអាជ្ញាសម្រាប់ការព្យួរទោស ជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៨ ខែ។ មេធាវីរបស់លោក Platini លោក Dominic Nellen បាននិយាយថា ទីបំផុតតុលាការអព្យាក្រឹត បានរកឃើញថា គ្មានបទល្មើសណាមួយត្រូវបានប្រព្រឹត្តក្នុងរឿងនេះទេ។ កូនក្តីរបស់ខ្ញុំត្រូវបានជម្រះ និងធូរស្រាលជាលទ្ធផល។

អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់បារាំង Platini បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយអះអាងថា បានឈ្នះជុំទីមួយ ខណៈការចោទប្រកាន់ថា មានឧបាយកលផ្នែកនយោបាយ និងតុលាការមានបំណង ដកគាត់ចេញពីអំណាច។ លោកបានបន្តថា ករណីនេះមានពិរុទ្ធជនមិនបានបង្ហាញខ្លួន ក្នុងអំឡុងពេលកាត់ទោសនេះ។ សូមឲ្យពួកគេពឹងលើខ្ញុំ៖ យើងនឹងរកឃើញម្នាក់ទៀត។

លោក Platini ត្រូវបានជួលឱ្យធ្វើជាទីប្រឹក្សា Blatter ចន្លោះឆ្នាំ ១៩៩៨ និង ២០០២។ លោក Blatter បានប្រាប់តុលាការថា នៅពេលលោកចូលកាន់តំណែងជាប្រធាន FIFA កាលឆ្នាំ ១៩៩៨ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក មានកំណត់ត្រាមិនល្អ ហើយលោកគិតថា នរណាម្នាក់ធ្លាប់ជាបុគ្គលកំពូល ក្នុងការលេងការប្រកួតអាចជួយបាន។

លោកបានងាកទៅរក Platini សម្រាប់ដំបូន្មានពាក់ព័ន្ធ នឹងការធ្វើដំណើរនយោបាយ កំណែទម្រង់ប្រតិទិនអន្តរជាតិ និងជួយសហព័ន្ធជាតិផ្នែកហិរញ្ញវត្ថុ។ ពួកគេបានចុះហត្ថលេខា លើកិច្ចសន្យាក្នុងឆ្នាំ ១៩៩៩ សម្រាប់ប្រាក់បំណាច់ប្រចាំឆ្នាំ ចំនួន ៣00,000 ហ្វ្រង់ស្វីសត្រូវបានបង់ពេញដោយ FIFA ៕ ដោយ៖លី ភីលីព

Most Popular

To Top