បរទេស៖ ក្រោយព័ត៌មានជាបន្តបន្ទាប់អំពីការចាកចេញរបស់កីឡាករប្រេស៊ីល Rapinha ពីកីឡាដ្ឋាន Elland Road របស់ក្លឹប Leeds UTD ហើយនោះទីបំផុតដំណឹងជាផ្លូវការបានអះអាងថាកីឡាករវ័យ២៥ឆ្នាំរូបនេះ នឹងត្រូវផ្ទេរទៅចូល រួមជាមួយនឹង Barcelona ហើយ។
Barcelona បានយកឈ្នះការប្រកួតប្រជែងជាមួយនឹងក្លឹបជាច្រើន ទៀតដែលបានព្យាយាមក្នុងការទាកទាញ យកកីឡាករខ្សែប្រយុទ្ធរូបនេះពីអង់គ្លេស ដោយក្នុងនោះទាំងលក្ខខណ្ឌរបស់ក្លឹប និងលក្ខខណ្ឌរបស់កីឡាករផងត្រូវបាន
ព្រមព្រៀងគ្នារួចរាល់ហើយ។
The Goal បានអះអាងដែរថាទោះ បីជាការចុះហត្ថលេខាជាផ្លូវការមិនទាន់ត្រូវ បានធ្វើឡើងក្តីប៉ុន្តែកិច្ចព្រមព្រៀងជាពាក្យសំដីត្រូវបានធ្វើរួចរាល់ ព្រមទាំងនឹងត្រូវប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះដោយជឿជាក់ថាតម្លៃ ខ្លួនរបស់កីឡាករ គឺមានប្រមាណជា៧១លានអឺរ៉ូ ឬត្រូវជា៦០លានផោន៕
ប្រែសម្រួល៖ស៊ុនលី