ខ្សែការពារ Harry Maguire នៅតែបន្តតំណែងជាប្រធានក្រុម Manchester United ដដែលនេះបើយោងតាមការចុះបញ្ជាក់ផ្ទាល់របស់ Erik ten Hag នៅក្នុងថ្ងៃនេះ ។
នៅក្នុងរដូវកាលកន្លងទៅនេះ Maguire ត្រូវបានអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំង ក្នុងសមត្ថភាពជាកីឡាករ និងប្រធានក្រុម ដោយអ្នកគាំទ្រទទូចចង់ឲ្យក្លឹប Man Utd លក់កីឡាករនេះចេញនៅក្នុងរដូវកាលថ្មីនេះ។
យ៉ាងណាអ្វីៗផ្ទុយពីអ្នកគាំទ្រ ចង់បានដោយសម្រាប់រដូវកាលថ្មីនេះ កីឡាករខាងលើនៅតែជាកីឡាករ Man Utd ហើយក៏ជាប្រធានក្រុមនេះដដែលផងដែរ។
លោក Ten Hag បានលើកឡើងបកស្រាយថា៖” Harry Maguire នៅតែជាប្រធានក្រុម ។ ច្បាស់ណាស់ខ្ញុំត្រូវការស្គាល់កីឡាករ គ្រប់គ្នាទាំងអស់ អញ្ចឹងត្រូវការពេលវេលាច្រើន ។ ប៉ុន្តែ Maguire ជាប្រធានក្រុមរាប់ឆ្នាំនៅទីនេះ ហើយគេក៏មានលទ្ធផលជោគជ័យច្រើន អញ្ចឹងខ្ញុំអត់មានមន្ទិល សង្ស័យអីរឿងសមត្ថភាពគេនោះទេ “៕