កីឡា

លោក Djokovic សង្ឃឹមសម្រាប់ការផ្លាស់ប្តូរ ច្បាប់មេរោគ ធ្វើឲ្យរូបលោកចូលរួមប្រកួត US Open

ទីក្រុងឡុងដ៍៖ ម្ចាស់ជើងឯក Wimbledon កីឡាករវាយកូនបាល់ Novak Djokovic សង្ឃឹមថា អាជ្ញាធរសហរដ្ឋអាមេរិក ផ្លាស់ប្តូរច្បាប់ចូលប្រកួតទាន់ពេលវេលា ដើម្បីធ្វើឲ្យលោកចូលរួមប្រកួត នៃព្រឹត្តិការណ៍កីឡាករវាយកូនបាល់ US Open ទោះបីជាលោកបដិសេធ មិនទទួលការចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគឆ្លងក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាករលំដាប់កំពូលរបស់ស៊ែប៊ី បានផ្តួលកីឡាករ Nick Kyrgios ក្នុង៤សិតកាលពីថ្ងៃអាទិត្យ ដើម្បីឈ្នះពានរង្វាន់ទី៧ របស់លោកនៅក្លិប All England និងពានរង្វាន់ Grand Slam លើកទី ២១ សរុបដែលធ្វើឲ្យលោក នៅពីក្រោយ Rafael Nadal ។ ឥឡូវនេះលោកកំពុងកំណត់គោលដៅ ដណ្តើមពានរង្វាន់ US Open ជាលើកទី៤ បន្ទាប់ពីចាញ់ Daniil Medvedev ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយថា ខ្ញុំមិនត្រូវបានចាក់វ៉ាក់សាំងទេ ហើយខ្ញុំក៏មិនមានគម្រោងចាក់វ៉ាក់សាំងដែរ ដូច្នេះដំណឹងល្អតែមួយគត់ ខ្ញុំអាចមានគឺពួកគេ ដកកាតវ៉ាក់សាំងពណ៌បៃតង មានកាតព្វកិច្ច ឬអ្វីក៏ដោយដែលអ្នកហៅវាថា ចូលសហរដ្ឋអាមេរិក ឬការលើកលែង ។

កីឡាករសញ្ជាតិស៊ែប៊ីត្រូវបាននិរទេស ចេញពីប្រទេសអូស្ត្រាលី ដោយសារស្ថានភាពចាក់វ៉ាក់សាំង របស់លោកកាលខែមករា ដោយរារាំងលោកពីការការពារពានរង្វាន់ Australian Open របស់លោក។កីឡាករ Djokovic បានទទួលស្គាល់ថា វាជាការចាប់ផ្តើមដ៏លំបាក សម្រាប់ឆ្នាំនេះ ហើយវាត្រូវចំណាយពេលជាច្រើនខែ ដើម្បីជាសះស្បើយ៕ ដោយ៖លី ភីលីព

Most Popular

To Top