Chelsea គ្រោងនឹងចុះកុងត្រាផ្ទេរយកខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពីក្លឹប Napoli លើកកិច្ចសន្យារយៈពេល៤ឆ្នាំ។
កីឡាករវ័យ៣១ឆ្នាំនឹងហោះមកកាន់ទីក្រុងឡុងដ៏នៅពាក់កណ្ដាលសប្ដាហ៍នេះដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្ទេរ មុនពេលគេចូលរួមជាមួយ Chelsea ក្នុងការប្រកួតកម្ដៅសាច់ដុំនៅអាមេរិក។ ក្រុមរហស្សនាមតោខៀវក៏ខិតជិតយកបានខ្សែការពារ Nathan Ake ពីក្លឹប Manchester City ផងដែរ។
Chelsea ចង់ផ្ទេរ Koulibaly និង Ake មកក្នុងរដូវក្ដៅនេះ ដោយសារតែការចាកចេញរបស់ Antonio Rudiger និង Andreas Christensen ដែលបានផ្លាស់ទៅ Real Madrid និង Barcelona។ កាលពីម្សិលមិញ Chelsa ទើបតែប្រកាស ពួកគេយកបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ពី City ក្នុងតម្លៃខ្លួន៥០លានផោន។
Koulibaly ដែលមានការចាប់អារម្មណ៍ពីក្លឹបធំៗនៅ Premier League ជាច្រើនចូលរួមជាមួយ Napoli ផ្ទេរពីក្លឹប Genk កាលពីឆ្នាំ២០១៤ និងលេងបាន៣១៧ប្រកួត។ ការប្រកួតកម្ដៅសាច់ដុំរបស់ Chelsea នៅអាមេរិកត្រូវប៉ះជាមួយក្រុម Charlotte FC និង Orlando៕
ប្រភព៖ sabay