កីឡា

លក់​ចេញ​អស់​ខ្លះ តែ​ពេល​នេះ Barca ចង់​សារ៉េ​​កីឡាករ ​៧​នាក់​ចេញ​ទៀត

​អ្នក​ចាត់​របស់ Barcelona លោក Xavi មាន​គ្រោង​ចង់​​បញ្ចេញ​កីឡាករ ​ចំនួន​៧​នាក់​ទៀត​ បន្ថែម​ទៀត​​អំឡុង​​ទីផ្សារ​ដោះដូរ ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ។

Xavi កំពុង​អន្ទះសា​ចង់​ពង្រឹង​​​ក្រុម ​សម្រាប់​យុទ្ធនាការ​​រដូវ កាល​២០២២-២៣ ដើម្បី​ប្រជែង​ជាមួយ Real Madrid សម្រាប់​ពាន La Liga ក៏​ដូច​ជា Champions League។ Xavi ទទួល​ស្គាល់​ការ​លក់​កីឡាករ​មួយ ​ចំនួន​ចេញ​​គឺ​ជា​រឿង​សំខាន់ ​ក្នុង​ការ​នាំ​កីឡាករ​ថ្មី​ចូល។

ក្នុង​រដូវ​ក្ដៅ​នេះ Xavi បាន​​បញ្ចេញ​​កីឡាករ​ជា​ច្រើន​ចេញ និង​សម្លឹង​ការ​ផ្លាស់​ប្ដូរ​ក្រុម Barcelona សម្រាប់​រដូវ​កាល​ខាង​មុខ ។ ខ្សែ​បម្រើ Philippe Coutinho បាន​ផ្លាស់​ជា​ផ្លូវការ​​​កាន់ Aston Villa ក្នុង​តម្លៃ​ខ្លួន​១៧​លាន​ផោន ខណៈ​ខ្សែ​ការពារ Clement Lenglet ចូលរួម​ជាមួយ Spurs ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។ Barca ក៏​បាន​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ការពារ​ស្ដាំ Dani Alves បន្ទាប់​ពី​គេ​បាន​មក​ដល់ Nou Camp កាល​ពី​ខែ​ធ្នូ ។

ផ្អែក​តាម​សារព័ត៌មាន​ The Sun លោក Xavi ​ពេល​នេះ​កំពុង​សម្លឹង ​បញ្ចេញ​កីឡាករ​៧​រូប​ផ្សេង​ទៀត​ អំឡុង​ពេល​​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ។ ក្នុង​ចំណោម​កីឡាករ​ទាំង​នោះ​​​ គេ​ជឿជាក់​មាន​ឈ្មោះ​កីឡាករ Neto, Samuel Umtit, Braithwaite និង Memphis Depay៕​​

Most Popular

To Top