កីឡា

Asian Cup 2023 ៖ ឱកាសតិចតួច សម្រាប់ប្រទេសជប៉ុន ខណៈកូរ៉េខាងត្បូង ដាក់សំណើ ដេញថ្លៃជាផ្លូវការ

ក្រុងតូក្យូ ៖ ប្រធានបាល់ទាត់ជប៉ុន បាននិយាយថា ប្រទេសជប៉ុន មានឱកាសតិចតួចណាស់ ដែលពួកគេនឹង ដេញថ្លៃជំនួសប្រទេសចិន ក្នុងនាមជាម្ចាស់ផ្ទះ នៃ Asian Cup ឆ្នាំក្រោយ២ថ្ងៃមុន ពេលកំណត់ ដើម្បីប្រកាសការចាប់អារម្មណ៍ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស របស់ម៉ាឡេស៊ី ។

ប្រទេសកូរ៉េខាងត្បូង បានដាក់សំណើជាផ្លូវការរួច ហើយទៅកាន់សហព័ន្ធកីឡាបាល់ទាត់ អាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត ដែលមានក្រុមចំនួន ២៤ គ្រោងធ្វើនៅខែមិថុនា និងខែកក្កដា ឆ្នាំ ២០២៣ ។ នៅពេលសួរថា តើសមាគមបាល់ទាត់ជប៉ុន មានគម្រោងដេញថ្លៃដែរឬទេ នាយកបច្ចេកទេស JFA លោក Yasuharu Sorimachi បានប្រាប់អ្នកសារព័ត៌មានថា យើងកំពុងពិចារណាវា ប៉ុន្តែមានឱកាសតិចតួច ។

ប្រទេសចិនគ្រោង នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតនេះ ប៉ុន្តែត្រូវបានដកចេញ ក្នុងខែឧសភា ដោយសារតែបញ្ហា ប្រឈមទាក់ទង នឹងយុទ្ធសាស្ត្រសូន្យ-Covid-19 ដ៏តឹងរឹងរបស់ខ្លួន។ AFC បានអញ្ជើញការដេញថ្លៃថ្មី ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត និងកំណត់ថ្ងៃទី ៣០ ខែមិថុនា ជាថ្ងៃផុតកំណត់ ដោយបន្តវាក្រោយមកដល់ថ្ងៃទី ១៥ ខែកក្កដា ។

ជប៉ុនបានឈ្នះពាន Asian Cup ៤ដង លើកចុងក្រោយធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ១៩៩២។ ប្រទេសកូរ៉េខាងត្បូងមិនបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ចាប់តាំងពីឆ្នាំ១៩៦០ ជាពេលតែមួយគត់ ដែលរៀបចំព្រឹត្តិការណ៍នេះ ។ ការរឹតបន្តឹងមេរោគ Covid-19 បានរុញប្រទេសចិនចេញពីផែនទី កីឡាពិភពលោក ។

កាលពីខែឧសភា អ្នករៀបចំព្រឹត្តិការណ៍ Asian Games គ្រោងនឹងធ្វើឡើង នៅខែកញ្ញាក្នុងទីក្រុង Hangzhou បានពន្យារពេល ព្រឹត្តិការណ៍នេះ ជុំវិញបញ្ហាដឹកជញ្ជូនបណ្តាលមកពីCovid ។ ព្រឹត្តិការណ៍កីឡាសាកល វិទ្យាល័យពិភពលោក ដើមឡើយគ្រោងនឹងប្រារព្ធឡើង នៅទីក្រុង Chengdu នាខែមិថុនា ក៏ត្រូវបានពន្យារពេលជាលើកទី២ដែរ ដោយសារតែភាព មិនប្រាកដប្រជាជាបន្តបន្ទាប់ លើលក្ខខណ្ឌ៕ ដោយ៖លី ភីលីព

Most Popular

To Top