ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានបដិសេធ នឹងសំណើចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតមួយដែលមិនបញ្ចេញឈ្មោះ ដែលហ៊ានឲ្យប្រាក់ពលកម្ម ទៅកីឡាករនេះ រាប់រយលានដុល្លារ ។
បើតាមប្រភព ក្លឹបនៅអារ៉ាប៊ីសាអ៊ូឌីតមួយ ដែលមិនបញ្ចេញឈ្មោះខាងលើនេះ ហ៊ានផ្ដល់ប្រាក់ពលកម្មឲ្យ Ronaldo ក្នុងរយៈពេល២ឆ្នាំ សរុបទៅដល់ប្រមាណរហូតទៅដល់ ២៩៥លានដុល្លារ ដោយខណៈនេះក្លឹបនេះក៏ដាក់សំណើទៅ Man Utd ដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះ ដោយបានដាក់ដេញថ្លៃជិត ៣០លានដុល្លារ ។
បើតាម ESPN កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ នឹងមិនទៅចូលរួមនោះទេ ដោយបដិសេធ នឹងសំណើមួយនេះ ព្រោះគេចង់ទៅក្លឹបណាផ្សេងដែលមានកៅអីលេង Champions League និងចង់ឈ្នះពានធំៗ ។
Ronaldo នៅតែមិនមកហ្វឹកហាត់ និងចូលរួមប្រកួត Pre Season ជាមួយ Man Utd ដោយថាជាប់ធុរៈគ្រួសារ ។ កីឡាករនេះត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ចង់ចាកចេញពី Man Utd ហើយដោយកំពុងសិក្សាជម្រើសក្លឹប ៕