កីឡា

PSV នឹងបន្តកុងត្រាថ្មី ឲ្យកីឡាករគោលដៅរបស់ Man UTD

The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប PSV នឹងព្យាយាមធ្វើការបន្តកុងត្រា ដល់កីឡាករ Ibrahim Sangare ខណៈដែលកីឡាកររូបនេះកំពុងក្លាយជាគោលដៅ គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗរបស់អឺរ៉ុប។

កីឡាករខ្សែបម្រើរូបនេះចុងក្រោយនេះ មានដំណឹងអំពីទំនាក់ទំនង ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ប៉ុន្តែនៅមិនទាន់មានការចរចាជាផ្លូវការ ឬការព្រមព្រៀងគ្នាណាមួយកើតឡើង រវាងកីឡាករនិងក្លឹបឡើយ។

ទោះបីជាយ៉ាងណាក្តី គេបានដឹងដែរថាក្លឹបហូឡង់ PSV នឹងមិនលក់កីឡាកររូបនេះឡើយ ប្រសិនបើគេមិនអាចទទួលបាន ប្រាក់តម្លៃកីឡាករយ៉ាងហោចណាស់ ៣១លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top