ក្លឹប Arsenal បានឈានដល់កិច្ចព្រមព្រៀង ក្នុងតម្លៃខ្លួន៣០លានផោន ជាមួយ Manchester City ផ្ទេរយកខ្សែការពារ Oleksandr Zinchenko។
Zinchenko កីឡាករដែលអាចលេងបាន ទាំងបម្រើនិងការពារស្លាប បច្ចុប្បន្នកំពុងស្ថិតនៅប្រកួតកម្ដៅសាច់ដុំ ត្រៀមរដូវកាលថ្មីនៅសហរដ្ឋអាមេរិកជាមួយ City។ កីឡាករសញ្ជាតិអ៊ុយក្រែនវ័យ២៥ឆ្នាំ រំពឹងថានឹងបោះមកកាន់ប្រទេសអង់គ្លេសវិញ នៅប៉ុន្មានថ្ងៃខាងមុនដើម្បីបំពេញការផ្ទេរ។
Zinchenko គឺជាកីឡាករដែលលោក Pep Guardiola នាំមកចូលរួមជាមួយ City កាលពីឆ្នាំ២០១៦។ គេធ្លាប់បានជួយក្រុមឈ្នះពាន Premier League ៤ដង FA Cup ម្ដង League Cup ៤ដង និងបង្ហាញខ្លួន បាន១២៨ប្រកួតគិតគ្រប់កម្មវិធី។ Zinchenko នឹងក្លាយជាកីឡាករទីពីរដែលផ្លាស់ពី City មកកាន់ Emirates ក្នុងរដូវក្ដៅនេះ បន្ទាប់ពីការផ្ទេររបស់ Gabriel Jesus ក្នុងតម្លៃខ្លួន៤៥លានផោន៕ Source: Sabay