លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានធ្វើការបដិសេធនៅក្នុងថ្ងៃនេះ នូវពាក្យចចាមអារ៉ាមដែលចុះផ្សាយដោយសារព័ត៌មាន Le Parisien ដែលថា ក្លឹបលោកទាក់ទងចង់បាន ខ្សែប្រយុទ្ធ Neymar ។
លោក Pep បាននិយាយថា៖” ខ្ញុំពិតជាសូមទោសចំពោះសារព័ត៌មាន Le Parisien ក៏ប៉ុន្តែរឿងដែលសារព័ត៌មាននេះបានចុះគឺមិនពិតនោះទេ។ ខ្ញុំពិតសូមទោសចំពោះពួកគេមែន ក៏ប៉ុន្តែព័ត៌មានដែលពួកគេទទួលបានគឺខុស “។
លោកបានបន្តថា៖” Neymar គឺជាកីឡាករដ៏អស្ចារ្យមួយរូប បើតាមព័ត៌មានដែលខ្ញុំទទួលបានគឺថា គេជាមនុស្សល្អមួយរូប អញ្ចឹងឲ្យគេបង្ហាញសមត្ថភាពពេញលេញរបស់គេនៅ Paris ។ បើសារព័ត៌មានចុះរហូតមកហ្នឹងគឺថា Man City កីឡាករ ១៥០នាក់រៀងរាល់រដូវកាលក្ដៅ ក៏ប៉ុន្តែព័ត៌មាននេះគឺមិនពិតនោះទេ ហើយចំពោះ Neymar ខ្ញុំពិតសូមទោសមែន ក៏ប៉ុន្តែរឿងនេះគឺមិនពិតឡើយ “។
បើតាមប្រភពជាច្រើនចុះផ្សាយកន្លងមកនេះគឺ PSG មានចិត្តលក់ Neymar ចេញឲ្យក្លឹបណាឲ្យត្រូវថ្លៃ៕ Source: Sabay