កីឡា

លោក វ៉ាត់ ចំរើន ជួបសំណេះសំណាល់ អ្នកជំនាញ លើកទម្ងន់ សហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ

ភ្នំពេញ ៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) អគ្គលេខាធិការ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡា SEA GAMES 2023 និងប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា បានអញ្ជើញជួបពិភាក្សា ការងារបច្ចេកទេស ជាមួយលោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF និងជាអនុប្រធានទី១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សាប្រតិបត្តិ TAWA និងអ្នកជំនាញ លើកទម្ងន់ប្រទេសថៃ ។

ដំណើរទស្សនកិច្ច លោកទំាង២រូបនៅកម្ពុជាលើកនេះ ដើម្បីចុះពិនិត្យ ផ្តល់បទពិសោធន៌ រៀបចំព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត សម្រាប់មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកប្រភេទកីឡាទម្ងន់កម្ពុជា ជាពិសេសលោកកម្ពុជា នឹងទទួលបានលទ្ធផល SEA GAMES 2023ខាងមុខនេះ ។

លោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា លោកបានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Tom Liaw ក្រុមប្រឹក្សាប្រតិបត្តិ IWF និងជាអនុប្រធានទី១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សា ប្រតិបត្តិ TAWA និងអ្នកជំនាញលើកទម្ងន់ ប្រទេសថៃ ដែលបានមក ដល់ទឹកដីកម្ពុជា និងបានចុះត្រួតពិនិត្យ មើលកន្លែងហ្វឹកហាត់កីឡាករ -កីឡាការិនីលើកទម្ងន់កម្ពុជា នៅពហុកីឡដ្ឋានមរតកតេជោ។

Most Popular

To Top