កីឡា

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តក្លាយជាប្រធាន ខណៈអ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានទី២ សហព័ន្ធខ្មែរកីឡាហែលទឹក អាណត្តិទី៧

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តក្លាយជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក អាណត្តិទី៧ឆ្នាំ២០២១-២០២៥ ខណៈអ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធាន បន្ទាប់ពីសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបហែលទឹក ចំនួន៧ក្លិបសម្រេចចិត្តបោះឆ្នោត តែងតាំងរូបលោកទំាង៣រូប នៅមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១) និងបន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥របស់សហព័ន្ធខ្មែរកីឡាហែលទឹក។

នាមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១) និងបន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥​របស់សហព័ន្ធខ្មែរកីឡាហែលទឹក​ ប្រព្រឹត្តថ្ងៃទី២២ ខែកក្ក ដាឆ្នាំ២០២២​នៅក្រសួងសាធារណៈការ និងដឹកជញ្ជូនដោយមានការអញ្ជើញចូលរួមលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធាន លោក តែម ម៉ឺន អគ្គលេខាធិការរងនៃNOCC លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា សមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបចំនួន៧ក្លិប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា យើងមានមោទនភាពជាខ្លាំង ដែលកីឡាហែលទឹក បានទទួលមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួត SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក ។

សម្រាប់អាណត្តិទី៧នេះ ជាអាណត្តិយុទ្ធសាស្រ្ត សម្រាប់កីឡាហែលទឹក ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ។ រៀបចំផែនការអភិវឌ្ឍកីឡាករ-កីឡាការិនី តាមរយៈផែនការហ្វឹកហាត់ ដំណាក់កាល ពិសេសការហ្វឹកហាត់ជំនាញ ត្រូវការគ្រូបង្វឹកជំនាញ គ្រូបង្វឹកមានគុណវុឌ្ឍ និងបទពិសោធន៍ខ្ពស់ អមដោយការបំពាក់ឧបករណ៍ សម្ភារស្តង់ដាកីឡា ការផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗ។

លោកប្រធានបន្តថា ការហ្វឹកហាត់ត្រូវការប្រកួតថ្នាក់ជាតិ និងអន្តរជាតិឲ្យបានច្រើន តាមតែអាចធ្វើបាន។ ត្រូវយកចិត្តទុកដាក់ឧបត្ថម្ភ និងគាំទ្រដល់ការចេញប្រកួត ជាអន្តរជាតិពីកម្រិតជើងឯកដើម្បីទទួលបាន ទំនុកចិត្ត និងបទពិសោធន៍ប្រកួតពេញលេញ ទើបអាចស្វែងរកជ័យជម្នះបាន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក សមាសភាពគណៈកម្មាធិការ ប្រតិបត្តិអាណត្តិទី៧ ប្រចាំឆ្នាំ ២០២១-២០២៥ ត្រូវបានជ្រើសតាំងដោយអនុម័តបោះឆ្នោតរួមមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ អ្នកឧកញ៉ា ទ្រី ភាពអនុប្រធានទី២ លោកសួង ហេង អនុប្រធាន លោក បុង ប៊ុនហួន អនុប្រធាន លោក ហឿន សំនៀងអនុប្រធាន លោក ហែម ចាន់លី អនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង កញ្ញា ហែម ថុនវិទិនី អគ្គហេរញ្ញិក កញ្ញា ជា ពូលី អគ្គហេរញ្ញិករង និងកញ្ញា ម៉ក់ គន្ធាសមាជិក៕ ដោយ៖លី ភីលីព

Most Popular

To Top